ប្រព័ន្ធ GPS - គឺជាប្រព័ន្ធតាមដានទីតាំងដែលប្រើរណបផ្កាយរណប និងរលកវិទ្យុ។ ប្រព័ន្ធនេះអាចគណនាកូអរដោនេភូមិសាស្ត្រពិតប្រាកដនៃឧបករណ៍ នៅលើផ្ទៃផែនដី ដោយផ្អែកលើ ឧបករណ៍ដែលមានឧបករណ៍ទទួល GPS ។
ប្រព័ន្ធ LBS - គឺជាប្រព័ន្ធតាមដានដែលប្រើសញ្ញាទូរស័ព្ទដៃ។ ការតាមដាននេះត្រូវបានធ្វើដោយប្រើអង់តែន (BTS=Base station) ទូរស័ព្ទ GSM របស់ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តក្នុងស្រុក។
ទីតាំងដែលផ្តល់ដោយប្រព័ន្ធ LBS គឺមិនសូវច្បាស់ទេបើប្រៀបធៀបជាមួយប្រព័ន្ធ GPS ពីព្រោះឧបករណ៍ LBS ប៉ាន់ប្រមាណទីតាំង ដោយផ្អែកលើ ទីតាំងរបស់អត់តែន ទូរស័ព្ទតែប៉ុន្នោះ។
អត្ថបទ៖ គង់ ផាណីត